khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តជុំគៀល
     
    ចែករំលែក ៖

    ក្នុងឱកាសចុះបំពេញ បេសកកម្ម
    នៅទឹកដីខេត្តកំពត នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងចតុប្បច្ច័យមួយចំនួនប្រគេនព្រះសង្ឃកម្មវិធីកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី៩ នៅវត្តជុំគៀល ស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដើម្បីឧទ្ទិសកុសលផលបុណ្យជូន បុព្វការីជនមានជីដូន ជីតា មាតាបិតា ញាតិការទាំង៧ សន្ដាន ព្រមទាំងវីរយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិកម្ពុជា និងប្រជាជន ដែលបានពលី និងមរណកាលទៅកាន់លោកខាងមុខ សូមវិញ្ញាណក្ខន្ធអស់លោកទាំងអស់ បានយោនយកកំណើតថ្មី នៅទីឋានសុគតិភពកុំបីភ្លៀងឃ្លាតឡើយ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ